សេចក្តីផ្តើម

    ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានឡាយព្រះហស្តលេខានិងប្រកាសឱ្យប្រើជាផ្លូវការនៅ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១០ ។ យ៉ាងយូរបំផុត ៦ ខែបន្ទាប់ពីការប្រកាសនេះ ស្ថាប័នប្រឆាំងអំពើពុករលួយត្រូវ​បង្កើតឡើង រួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងអង្គភាពប្រឆាំងអំពើពុករលួយ។ យោងតាមមាត្រា ១០ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានភារកិច្ច ក្នុងចំណោមភារកិច្ចផ្សេងៗ​ទៀត កសាងយុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុករលួយ (ផែនការយុទ្ធសាស្ត្រប្រយុទ្ធ ប្រឆាំងអំពើពុករលួយ)។ ក្នុងមាត្រាទី ១៣ អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ច ក្នុងចំណោម ភារកិច្ចផ្សេងៗទៀត ធ្វើការរៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាម យុទ្ធសាស្ត្រ និងនយោបាយដែលបានដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ផែនការសកម្មភាពនេះ ត្រូវបានរៀបចំតាក់តែងឡើងបន្ទាប់ពីការអនុម័តនិងដាក់ឱ្យអនុវត្តនូវផែនការ យុទ្ធសាស្ត្រជំហានទីមួយ ឆ្នាំ២០១១-២០១៥ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលនយោបាយ បេសកកម្ម គោលដៅ យុទ្ធសាស្ត្រ គោល បំណងនិងសកម្មភាពគោល ដែលមានចែងនិងដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ ជំហានទីមួយ ឆ្នាំ២០១១ – ២០១៥ ។

ព័ត៌មានថ្មីៗ