ផែនការយុទ្ធសាស្រ្ត

ផែនការយុទ្ធសាស្រ្ត
ផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ ២០១១-២០១៥
យុទ្ធសាស្រ្តគ្រប់គ្រងអភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង
សកម្មភាពគោលផែនការយុទ្ធសាស្ត្រ បរិយាយផែនការ​សកម្មភាព និងកាលបរិច្ឆេទអនុវត្តការងារ
យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
យុទ្ធ​សាស្ត្រ​អនុវត្ត​ច្បាប់​បង្ក្រាប​បទ​ល្មើស
យុទ្ធសាស្រ្តអប់រំ
យុទ្ធ​សាស្ត្រ​បង្ការ ទប់ស្កាត់

ផែនការយុទ្ធសាស្រ្ត

– យុទ្ធ​សាស្ត្រ​អប់រំ មាន ៦ គោល​បំណង និង ២១ សកម្ម​ភាព​គោល
– យុទ្ធ​សាស្ត្រ​បង្ការ ទប់ស្កាត់ មាន ៥ គោល​បំណង និង ១២ សកម្ម​ភាព​គោល
– យុទ្ធ​សាស្ត្រ​អនុវត្ត​ច្បាប់​បង្ក្រាប​បទ​ល្មើស មាន ៨ គោល​បំណង និង ២៧ សកម្ម​ភាព​គោល
– យុទ្ធ​សាស្ត្រ​គ្រប់គ្រង​អភិបាល​កិច្ច​ល្អ និង​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង មាន ៥ គោល​បំណង និង ១៩ សកម្ម​ភាព​គោល
– យុទ្ធ​សាស្ត្រ​សហប្រតិបត្តិ​ការ​ជាតិ និង​អន្តរ​ជាតិ មាន ១ គោល​បំណង និង ២ សកម្ម​ភាព​គោល ។

ផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ ២០១១-២០១៥

យុទ្ធសាស្រ្តគ្រប់គ្រងអភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង

គោលបំណងទី១ ៖ ធ្វើសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព

សកម្មភាពគោលផែនការយុទ្ធសាស្ត្រ

១.១. រៀបចំប្រព័ន្ធ និងនីតិវិធីសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុង
១.២.បណ្តុះបណ្តាលក្រុមជំនាញសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុង

បរិយាយផែនការសកម្មភាព

១.១. ដំណើរការ៖ (១)រៀបចំនីតិវិធីសវនកម្មហិរញ្ញវត្ថុផ្ទៃក្នុង (២)ធ្វើការកំណត់ចំនុចដែលមាន ហានិភ័យខ្ពស់សម្រាប់ការធ្វើសវនកម្មដោយចំហរ ដោយតម្លាភាព និងជាប្រព័ន្ធ
១.២. ផ្តល់ការបណ្តុះបណ្តាលជំនាញសវនកម្មហិរញ្ញវត្ថុ ។

ធនធាន

សវនករជំនាញ កុំព្យូទ័រ

កាលបរិច្ឆេទ

១.១. ៦ខែដំបូង ឆ្នាំ ២០១១
១.២. មួយឆ្នាំម្តង

គោលបំណងទី២ ៖ ធ្វើការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព

សកម្មភាពគោលផែនការយុទ្ធសាស្ត្រ

២.១. បង្កើត និងអនុវត្តប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង
២.២.បណ្តុះបណ្តាលជំនាញសម្រាប់ការត្រួតពិនិត្យផ្ទៃក្នុង
២.៣.បំពាក់ឧបករណ៍ចាំបាច់សម្រាប់ការត្រួតពិនិត្យផ្ទៃក្នុង

បរិយាយផែនការសកម្មភាព

២.១. ដំណើរការ៖ (១)បង្កើតក្រុម និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង (២) រៀបចំប្រព័ន្ធសម្រាប់ការគ្រប់គ្រង នូវកំហុសរបស់មន្ត្រី (៣)រៀបចំរចនាសម្ព័ន្ធដើម្បីឱ្យមាននូវបណ្តាញចំហ និងសម្ងាត់សម្រាប់រាយការណ៍ នូវការប្រព្រឹត្តខុសផ្សេងៗរបស់មន្ត្រី (៤)ធ្វើការស៊ើបអង្កេតដោយមិនលម្អៀងលើមន្ត្រីដែលត្រូវគេប្តឹង
២.២. ផ្តល់ការបណ្តុះបណ្តាលជំនាញ និងបំពាក់ឧបករណ៍ដែលចាំបាច់។
២.៣. (១) ពិនិត្យមើលតម្រូវការឧបករណ៍ចាំបាច់ (២)ពិនិត្យលទ្ធភាពទទួលបានឧបករណ៍ទាំងនោះ

ធនធាន

ឧបករណ៍ កុំព្យូទ័រ ជំនាញចាំបាច់

កាលបរិច្ឆេទ

២.១. ៣ខែដំបូង ឆ្នាំ ២០១១
២.២. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប់
២.៣. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប់

គោលបំណងទី៣ ៖ ធ្វើការតាមដាន និងវាយតម្លៃការអនុវត្តនូវផែនការយុទ្ធសាស្ត្រនេះប្រកបដោយ ប្រសិទ្ធភាព

សកម្មភាពគោលផែនការយុទ្ធសាស្ត្រ

៣.១. បង្កើត និងអនុវត្តយន្តការតាមដាន និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាប្រចាំ
៣.២. រៀបចំ និងដាក់របាយការណ៍ប្រចាំឆមាសជូនក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយនិងប្រមុខ រាជរដ្ឋាភិបាល
៣.៣. រៀបចំ និងដាក់របាយការណ៍ប្រចាំឆ្នាំជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងប្រមុខ រាជរដ្ឋាភិបាល។
៣.៤. រៀបចំសិក្ខាសាលាជាតិប្រចាំឆ្នាំរបស់អង្គភាព

បរិយាយផែនការសកម្មភាព

៣.១ ដំណើរការ៖ (១)បង្កើតគណៈកម្មការ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការតាមដាន និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាព (២) គណៈកម្មការតាមដាននិងវាយតម្លៃដែលដឹកនាំដោយប្រធានអង្គភាព តម្រូវឱ្យផ្នែកនានាក្នុងអង្គភាពធ្វើការរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តផែនការ
យុទ្ធសាស្ត្រ
៣.២. និង ៣.៣. ធ្វើរបាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងប្រមុខរាជរដ្ឋាភិបាល តាមការកំណត់
៣.៤. បែងចែកជាពីរផ្នែក (១) អំពីយុទ្ធសាស្ត្រៈ ថ្នាក់ដឹកនាំ ធ្វើការកែសម្រួលយុទ្ធសាស្ត្រ តាមការចាំបាច់ ដើម្បីតម្រង់ទិសអង្គភាព (២) បូកសរុបលទ្ធផលការងារឆ្នាំកន្លង

ធនធាន

កុំព្យូទ័រ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្ភារៈសម្រាប់សិក្ខាសាលាជាតិ អ្នកសម្របសម្រួល ទីតាំង អាហារ

កាលបរិច្ឆេទ

៣.១. ជាប្រចាំ
៣.២. និង៣.៣. តាមការកំណត់
៣.៤. ១ឆ្នាំម្តង

គោលបំណងទី៤ ៖ លើកគម្រោងផែនការថវិកាប្រចាំឆ្នាំឱ្យមានប្រសិទ្ធភាព

សកម្មភាពគោលផែនការយុទ្ធសាស្ត្រ

៤.១. បង្កើតផែនការថវិកាប្រចាំឆ្នាំដែលមានភាពសមស្រប
៤.២. កែសម្រួល និងពង្រឹងផែនការថវិកាប្រចាំឆ្នាំ

បរិយាយផែនការសកម្មភាព

៤. ដំណើរការ៖ (១)បង្កើតជាផែនការថវិកាប្រចាំឆ្នាំដោយយោងតាមផែនការសកម្មភាព
មួយឆ្នាំម្តង (២)ធ្វើសវនកម្មផ្ទៃក្នុងមួយឆ្នាំម្តង (៣) កែសម្រួល និងពង្រឹងផែនការថវិកាប្រចាំឆ្នាំ

ធនធាន

ជំនាញហិរញ្ញវត្ថុ និងគណនេយ្យ សវនកម្ម

កាលបរិច្ឆេទ

៤.១. ខែដំបូង ឆ្នាំ ២០១១ និងរៀងរាល់ចុងឆ្នាំនីមួយៗ
៤.២. តាមការចាំបាច់

គោលបំណងទី៥ ៖ ពង្រឹងក្របខ័ណ្ឌស្ថាប័នដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គភាពប្រឆាំងអំពើពុក
រលួយ

សកម្មភាពគោលផែនការយុទ្ធសាស្ត្រ

៥.១. បង្កើតគោលការណ៍ណែនាំអភិបាលកិច្ចល្អ និងត្រួតពិនិត្យផ្ទៃក្នុង
៥.២. រៀបចំក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង
៥.៣.រៀបចំគោលនយោបាយគ្រប់គ្រងធនធានមនុស្សផែនការគាំទ្រសុខមាលភាពនិងធានា
សុវត្ថិភាពមន្រ្តី ផែនការអភិវឌ្ឍសមត្ថភាពការងារអ្នកទទួលភារកិច្ចថ្មី អភិវឌ្ឍអាជីពនិងផែនការមន្ត្រីបុគ្គលិក
៥.៤.ពិនិត្យមើលនិងកែលម្អ៖ ប្រព័ន្ធ និងនីតិវិធីប្រតិបត្តិការ ការគ្រប់គ្រង និងគោលនយោបាយ ធនធានមនុស្ស
៥.៥.រៀបចំលក្ខខណ្ឌបំពេញការងារថ្មី
៥.៦. រៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាល
៥.៧. រៀបចំប្រព័ន្ធព័ត៌មានទូទៅ
៥.៨. រៀបចំកម្មវិធីសិក្សាស្រាវជ្រាវអំពើពុករលួយលើគ្រប់រូបភាព គ្រប់វិស័យ គ្រប់ជាន់ថ្នាក់

បរិយាយផែនការសកម្មភាព

៥.១. (១) បង្កើតគោលការណ៍ណែនាំអភិបាលកិច្ចល្អ និងត្រួតពិនិត្យផ្ទៃក្នុង(ឧបសម្ព័ន្ធE1 E2 E3 E4 និង N)(២)តាមដានការអនុវត្តតាមគោលការណ៍ណែនាំ
៥.២. តាក់តែងក្រមសីលធម៌ និងបទបញ្ជាផ្ទៃក្នុង (ឧបសម្ព័ន្ធFនិងG)
៥.៣. ដំណើរការ៖ (១)ដាក់ចេញនូវគោលនយោបាយ និងផែនការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស៖ មន្ត្រីគ្រប់រូបទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ ក្នុងនោះមានសិក្ខាសាលាអំពីក្រមសីលធម៌ (ឧបសម្ពន្ធ័ M) (២)ផ្តល់រង្វាន់ចំពោះទង្វើប្រកបដោយក្រមសីលធម៌ (ធ្វើជាគំរូ) (៣) គាំទ្រសុខុមាលភាព និង ធានាសុវត្ថិភាពមន្ត្រី (៤)ផ្តល់ការគាំទ្រ និងជំនួយហិរញ្ញប្រទានដល់មន្ត្រីក្នុងករណីចាំបាច់ និងបន្ទាន់ (៥) ផ្តល់ការហ្វឹកហ្វឺនដល់អ្នកប្រឹក្សាយោបល់ដើម្បីជួយដល់បុគ្គលិក។
៥.៤. ធ្វើការពិនិត្យ និងកែលម្អ៖ ប្រព័ន្ធនិងនីតិវិធីប្រតិបត្តិការ ការគ្រប់គ្រង និងគោលនយោបាយ ធនធានមនុស្ស
៥.៥. ដាក់ចេញនូវលក្ខខណ្ឌបំពេញការងារថ្មី ក្នុងនោះមានការកំណត់ការផ្លាស់ប្តូរផ្នែកដែលត្រូវ បំពេញការងារ (ផ្នែកស៊ើបអង្កេតនិងចារកម្ម ត្រូវផ្លាស់ប្តូរតាមការកំណត់របស់ប្រធានអង្គភាព)
៥.៦. រៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាល
៥.៧ រៀបចំប្រព័ន្ធព័ត៌មានទូទៅ ។ បែងចែកជា 2 គឺ (១)ព័ត៌មានចំហ និង (២) ព័ត៌មានសម្ងាត់ ។
៥.៨. (១)បង្កើតក្រុម និងកម្មវិធីសិក្សាស្រាវជ្រាវអំពីអំពើពុករលួយ (រួមមានការសិក្សាលើទិដ្ឋភាពច្បាប់ និងការវិនិច្ឆ័យរបស់តុលាការលើសំណុំរឿង ជាពិសេសករណីដែលជនសង្ស័យត្រូវបានកាត់ឱ្យរួចខ្លួន) (២)ប្រមូលព័ត៌មានដែលអាចមានពីគ្រប់ផ្នែក និងកំណត់ផ្នែកដែលមានហានិភ័យខ្ពស់ដើម្បីធ្វើ ការស្រាវជ្រាវ (៣) ផ្តល់អនុសាសន៍ឱ្យមានការផ្លាស់ប្តូរដែលចាំបាច់នានា ក្នុងផ្នែកដែលមានហានិភ័យ ខ្ពស់ (4) ពិនិត្យតាមដានការអនុវត្តអនុសាសន៍ដែលបានផ្តល់ឱ្យ។

ធនធាន

បណ្តុះបណ្តាល កុំព្យូទ័រ ថវិកា ជំនាញចាំបាច់ ប្រព័ន្ធព័ត៌មាន

កាលបរិច្ឆេទ

៥.១. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប
៥.២. ខែដំបូង ឆ្នាំ ២០១១
៥.៣. ៣ខែដំបូង ឆ្នាំ ២០១១និងឆ្នាំបន្ទាប់
៥.៤.ឆ្នាំ២០១២និងជាបន្តបន្ទាប់
៥.៥. ៣ខែដំបូង ឆ្នាំ ២០១១ និងឆ្នាំបន្ទាប់
៥.៦. ៣ខែដំបូង ឆ្នាំ ២០១១
៥.៧. ៣ខែដំបូង ឆ្នាំ ២០១១
៥.៨. ឆ្នាំដំបូងនិងឆ្នាំបន្ទាប់

សកម្មភាពគោលផែនការយុទ្ធសាស្ត្រ បរិយាយផែនការ​សកម្មភាព និងកាលបរិច្ឆេទអនុវត្តការងារ

ជាការឆ្លើយតបទៅនឹងការកំណត់របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយចំពោះអង្គភាព
ប្រឆាំងអំពើ​ពុករលួយអំពី៖

ចក្ខុវិស័យ
ដើម្បីក្លាយទៅជាស្ថាប័នដ៏មានប្រសិទ្ធភាពដែលមានការចូលរួមទូលំទូលាយពីគ្រប់វិស័យ
ក្នុងការ
ប្រយុទ្ធ​ប្រឆាំងអំពើពុករលួយ។

គោលនយោបាយ
ធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយគ្មានការលើកលែង។

បេសកកម្ម
អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់
រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណៈជន និង​សហប្រតិបត្តិការអន្តរជាតិ។

គោលដៅ
ស្ថាប័នប្រឆាំងអំពើពុករលួយលើកកម្ពស់ឱ្យបាននូវការយល់ដឹងជ្រួតជ្រាបរបស់សាធារណជន និងធ្វើការ​បង្ក្រាបជនប្រព្រឹត្តអំពើពុករលួយ សំដៅកាត់បន្ថយអំពើពុករលួយ ទាំងបទល្មើស និងទាំងឱកាស​ប្រព្រឹត្តអំពើពុករលួយ ឱ្យបានលទ្ធផលគួរជាទីមោទនៈ។

យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ

គោលបំណង ៖ លើកកម្ពស់សហប្រតិបត្តិការជាមួយក្រសួងស្ថាប័នជាតិ និងអន្តរជាតិ

សកម្មភាពគោល

១.ពង្រឹងនិងភ្ជាប់ទំនាក់ទំនងថ្មីៗជាមួយស្ថាប័នជាតិនិងអន្តរជាតិនានានៅក្នុងតំបន់ និងលើពិភពលោក
២.ចូលរួមនៅក្នុងកិច្ចប្រជុំ សិក្ខាសាលាពាក់ព័ន្ធនឹងអំពើពុករលួយជាមួយក្រសួងស្ថាប័នជាតិនិងអន្តរជាតិនានានៅក្នុង
និងក្រៅប្រទេស

សូចនាករអនុវត្តការងារ

១.ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦ SEA-PAC ឱ្យបានល្អ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយស្ថាបន័ជាតិ និងអន្តរជាតិនានា
២.មានការចូលរួមក្នុងកិច្ចប្រជុំ សិក្ខាសាលាពាក់ព័ន្ធនឹងអំពើពុករលួយជាមួយស្ថាប័នអន្តរជាតិនានា

យុទ្ធ​សាស្ត្រ​អនុវត្ត​ច្បាប់​បង្ក្រាប​បទ​ល្មើស

គោលបំណងទី១ ៖ មានប្រព័ន្ធទទួលពាក្យប្តឹងដែលមានប្រសិទ្ធភាព

សកម្មភាពគោល

១.បង្កើតប្រព័ន្ធទទួលពាក្យប្តឹងប្រចាំការ២៤ម៉ោង/២៤ម៉ោងតាមរយៈទូរស័ព្ទ ប្រអប់សំបុត្រ អ៊ីមែល ផ្ទាល់មាត់៘
២. រៀបចំប្រព័ន្ធទទួលពាក្យប្តឹងដែលងាយស្រួលប្រើ និង អនុវត្ត
៣. ផ្សព្វផ្សាយប្រព័ន្ធទទួលពាក្យប្តឹង តាមប្រព័ន្ធផ្សព្វផ្សាយនានា
៤. បង្កើតក្រុមវិភាគពាក្យប្តឹង
៥. រៀបចំប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យទទួលពាក្យប្តឹង

សូចនាករអនុវត្តការងារ

១. មានប្រព័ន្ធទទួលពាក្យប្តឹងប្រចាំការ២៤ម៉ោង/២៤ម៉ោងនៅដើមឆ្នាំ២០១១
២. មានប្រព័ន្ធទទួលពាក្យប្តឹងដែលងាយស្រួលអនុវត្តនៅដើមឆ្នាំ២០១១
៣.ចាប់ផ្តើមផ្សព្វផ្សាយប្រព័ន្ធទទួលពាក្យប្តឹងតាមប្រព័ន្ធផ្សព្វផ្សាយនានានៅដើមឆ្នាំ២០១១
៤. មានបង្កើតក្រុមវិភាគពាក្យប្តឹងនៅដើមឆ្នាំ ២០១១
៥. មានប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យទទួលពាក្យប្តឹងនៅដើមឆ្នាំ២០១១

គោលបំណងទី២ ៖ បង្កើននូវប្រសិទ្ធភាពក្នុងការស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស

សកម្មភាពគោល

១. កសាងមន្ត្រីនគរបាលយុត្តិធម៌
២. កែសម្រួលឡើងវិញ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវប្រព័ន្ធគ្រប់គ្រងស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស
៣. បង្កើត និងពង្រឹងប្រព័ន្ធគ្រប់គ្រង រក្សា និងចែកចាយ ព័ត៌មានសម្រាប់ការស៊ើបអង្កេត
៤. បង្កើត និងវាយតម្លៃប្រសិទ្ធភាពប្រព័ន្ធតាមដាន និងគ្រប់គ្រងការស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស
៥. សហការជាមួយក្រសួងយុត្តិធម៌ និងតុលាការ ដើម្បីជំរុញ នីតិវិធីតុលាការឱ្យបានឆាប់រហ័ស។
៦. បង្កើត និងអនុវត្តនូវការបណ្តុះបណ្តាល និងកម្មវិធីស្វែងយល់អំពីនីតិវិធីតុលាការលើដំណើរការសំណុំរឿង

សូចនាករអនុវត្តការងារ

១. មានមន្ត្រីនគរបាលយុត្តិធម៌ និងមានគម្រោងកសាងជាបន្តបន្ទាប់
២. កែសម្រួលឡើងវិញ និងអនុវត្តនូវប្រព័ន្ធគ្រប់គ្រងស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើសឱ្យបានត្រឹមត្រីមាសទីមួយ ឆ្នាំ២០១១
៣. មានប្រព័ន្ធគ្រប់គ្រង រក្សា និងចែកចាយ ព័ត៌មានសម្រាប់ការស៊ើបអង្កេតត្រឹមត្រីមាសទីមួយឆ្នាំ២០១១
៤.១. មានប្រព័ន្ធតាមដាន និងគ្រប់គ្រងការស៊ើបអង្កេត និងជំរុញការបង្ក្រាបបទល្មើស ត្រឹមត្រីមាសទីមួយឆ្នាំ២០១១
៤.២. វាយតម្លៃប្រព័ន្ធតាមដានប្រចាំខែ
៥. មានការព្រមព្រៀងសហការគ្នាជំរុញនីតិវិធីតុលាការ នៅត្រឹមឆមាសទីមួយឆ្នាំ២០១១
៦. មានការបណ្តុះបណ្តាល និងកម្មវិធីស្វែងយល់អំពីនីតិវិធីតុលាការលើដំណើរការសំណុំរឿងចាប់ពី ឆមាសទីមួយឆ្នាំ២០១១

គោលបំណងទី៣ ៖ ពង្រឹងការស៊ើបអង្កេត កោសល្យវិច័យកុំព្យូទ័រ

សកម្មភាពគោល

១.បង្កើតនិងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញកោសល្យវិច័យកុំព្យូទ័រដល់មន្ត្រីជំនាញ
២.បំពាក់ឧបករណ៍ចាំបាច់សម្រាប់ការស៊ើបអង្កេតកោសល្យវិច័យកុំព្យូទ័រ

សូចនាករអនុវត្តការងារ

១.១.មានកម្មវិធីបណ្តុះបណ្តាលជំនាញកោសល្យវិច័យកុំព្យូទ័រនៅឆ្នាំ ២០១១
១.២.ផ្តល់ការបណ្តុះបណ្តាលជំនាញកោសល្យវិច័យកុំព្យូទ័រមួយឆ្នាំម្តងចាប់ពីឆ្នាំ២០១១
២.មានឧបករណ៍ចាំបាច់សម្រាប់ការស៊ើបអង្កេតកោសល្យវិច័យកុំព្យូទ័រក្រោយការបណ្តុះបណ្តាលជំនាញ

គោលបំណងទី៤ ៖ មានក្រុមពិសេស និងពង្រឹងសមត្ថភាពសម្រាប់ការស៊ើបអង្កេតឱ្យបានឆាប់នូវបណ្តឹងពុករលួយអាទិភាពសំខាន់ៗ

សកម្មភាពគោល

១. បង្កើតក្រុមពិសេស និងរៀបចំកម្មវិធីបណ្តុះបណ្តាលសម្រាប់ការស៊ើបអង្កេត
២. រៀបចំយន្តការពិសេសសម្រាប់ការពិនិត្យ សម្រេច និងឆ្លើយតបទៅនឹងបណ្តឹងពុករលួយអាទិភាព
៣. បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញ
៤. បំពាក់ឧបករណ៍ចាំបាច់

សូចនាករអនុវត្តការងារ

១.១. មានក្រុមពិសេសនៅដើមឆ្នាំ២០១១
១.២.មានកម្មវិធី និងបណ្តុះបណ្តាលសម្រាប់ការស៊ើបអង្កេតនៅដើមឆ្នាំ២០១១
២.មានយន្តការពិសេសសម្រាប់ការពិនិត្យ សម្រេច និងឆ្លើយតបទៅនឹងបណ្តឹងពុករលួយអាទិភាពនៅដើមឆ្នាំ២០១១
៣.មានកម្មវិធីហាត់សម អនុវត្តជំនាញប្រចាំត្រីមាសចាប់ពីឆ្នាំ២០១១
៤.មានឧបករណ៍ចាំបាច់សម្រាប់ការស៊ើបអង្កេតក្រោយការបណ្តុះបណ្តាលជំនាញ

គោលបំណងទី៥ ៖ មានយន្តការ និងនីតិវិធីការពារសាក្សី និងអ្នកប្តឹងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

សកម្មភាពគោល

១.បង្កើត និងអនុវត្តយន្តការនិងនីតិវិធីការពារសាក្សី និងអ្នកប្តឹង
២.បង្កើត និងបណ្តុះបណ្តាលក្រុមជំនាញការពារសន្តិសុខ
៣.បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញ

សូចនាករអនុវត្តការងារ

១.១.មានយន្តការ និងនីតិវិធីការពារសាក្សី និងអ្នកប្តឹងនៅដើមឆ្នាំ២០១១
១.២.ចាប់ផ្តើមអនុវត្តបន្ទាប់ពីមានយន្តការ
២.១.មានក្រុមសន្តិសុខនៅដើមឆ្នាំ២០១១
២.២.ផ្តល់ការបណ្តុះបណ្តាលជំនាញការពារសន្តិសុខរៀងរាល់ត្រីមាស ចាប់ពីឆ្នាំ២០១១
៣.មានកម្មវិធីហាត់សម និងអនុវត្តជំនាញប្រចាំត្រីមាសចាប់ពីឆ្នាំ២០១១

គោលបំណងទី៦ ៖ កសាងបណ្តាញអ្នកផ្តល់ព័ត៌មានសម្រាប់រាយការណ៍អំពីអំពើពុករលួយ

សកម្មភាពគោល

១.បង្កើត និងអនុវត្តកម្មវិធីកសាងបណ្តាញអ្នកផ្តល់ព័ត៌មាន
២.បង្កើត និងអនុវត្តប្រព័ន្ធលើកទឹកចិត្តដល់បណ្តាញអ្នកផ្តល់ព័ត៌មាន

សូចនាករអនុវត្តការងារ

១.១.មានកម្មវិធីកសាងបណ្តាញអ្នកផ្តល់ព័ត៌មាននៅដើមឆ្នាំ២០១១
១.២.ចាប់ផ្តើមកសាងបណ្តាញអ្នកផ្តល់ព័ត៌មានបន្ទាប់ពីមានកម្មវិធីនិងបន្តអនុវត្តជាប្រចាំ
២.១.មានប្រព័ន្ធលើកទឹកចិត្តដល់បណ្តាញអ្នកផ្តល់ព័ត៌មាននៅដើមឆ្នាំ២០១១
២.២.ចាប់ផ្តើមអនុវត្តបន្ទាប់ពីមានប្រព័ន្ធនេះ

គោលបំណងទី៧ ៖ ពង្រឹងការតាមដាន​ស៊ើប​ការណ៍​ដោយ​សម្ងាត់

សកម្មភាពគោល

១.បង្កើត និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ តាមដានស៊ើបការសម្ងាត់
២.បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញ

សូចនាករអនុវត្តការងារ

១.១.មានកម្មវិធីបណ្តុះបណ្តាលជំនាញ តាមដាន ស៊ើបការសម្ងាត់នៅដើមឆ្នាំ២០១១
១.២.ចាប់ផ្តើមបណ្តុះបណ្តាលជំនាញនេះបន្ទាប់ពីមានកម្មវិធី
២.មានកម្មវិធីហាត់សម អនុវត្តជំនាញប្រចាំត្រីមាសចាប់ពីឆ្នាំ២០១១

គោលបំណងទី៨ ៖ កសាង និងពង្រឹងសមត្ថភាពក្នុងការ​ដាក់អន្ទាក់

សកម្មភាពគោល

១.បង្កើត និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញក្នុងការដាក់អន្ទាក់
២.បង្កើតកម្មវិធីហាត់សម និងអនុវត្តជំនាញក្នុងការដាក់អន្ទាក់ជាប្រចាំ
៣.បំពាក់ឧបករណ៍ចាំបាច់នានាសម្រាប់ប្រើប្រាស់ក្នុងការដាក់អន្ទាក់

សូចនាករអនុវត្តការងារ

១.១.មានកម្មវិធីបណ្តុះបណ្តាលជំនាញដាក់អន្ទាក់ចាប់ពីដើមឆ្នាំ ២០១១
១.២.ចាប់ផ្តើមបណ្តុះបណ្តាលជំនាញនេះបន្ទាប់ពីមានកម្មវិធី
២.មានកម្មវិធីហាត់សម និងអនុវត្តជំនាញក្នុងការដាក់អន្ទាក់ជាប្រចាំចាប់ពីឆ្នាំ ២០១១
៣.មានឧបករណ៍ចាំបាច់នានាសម្រាប់ប្រើប្រាស់ក្នុងការដាក់អន្ទាក់ចាប់ពីអង្គភាពដំណើរការ

យុទ្ធសាស្រ្តអប់រំ

គោលបំណងទី១៖ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធ​ ដើម្បីបង្កើននូវការយល់ដឹង​ដល់​សាធារណជន សំដៅកាត់បន្ថយបទល្មើស និងឱកាសប្រ​ព្រឹត្តអំពើពុក​រលួយ

សកម្មភាពគោល

១.​ រៀបចំ​កម្មវិធីផ្សព្វផ្សាយច្បាប់​ស្តីពីការប្រឆាំងអំពើពុក​រលួយ និង​ច្បាប់​​ពាក់ព័ន្ធ​
២.បណ្តុះបណ្តាលក្រុមជនបង្គោលតាមក្រសួងស្ថាប័ន​សាធារណៈ និង​ឯកជន​អំពីច្បាប់ស្តីពីការប្រឆាំងអំពើពុក​រលួយ និង​ច្បាប់​ពាក់ព័ន្ធ​
៣. ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុក​រលួយ និង​ច្បាប់​ពាក់ព័ន្ធ​តាម​ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន
៤. ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុក​រលួយ និង​ច្បាប់​ពាក់​ព័ន្ធ​តាមក្រសួងស្ថាប័នរដ្ឋ ឯកជន និងទីកន្លែង​ដែល​ងាយ​កើត​មានអំពើពុករលួយ​ដោយ​ផ្ទាល់

សូចនាករអនុវត្តការងារ

១. មាន​កម្មវិធីផ្សព្វផ្សាយច្បាប់​ស្តីពីការប្រឆាំងអំពើពុក​រលួយ និង​ច្បាប់​​ពាក់​ព័ន្ធ​នៅដើមឆ្នាំ២០១១
២. ផ្តល់ការបណ្តុះបណ្តាលដល់ក្រុមជនបង្គោលតាមក្រសួង​ស្ថាប័ន​សាធារណៈ​និងឯកជនត្រឹមចុងត្រីមាសទីមួយឆ្នាំ​២០១១
៣. ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុក​រលួយ និង​ច្បាប់​ពាក់​ព័ន្ធ​មួយ​សប្តាហ៍​​ម្តង​តាម​ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន
៤. ផ្សព្វផ្សាយតាម​ក្រសួងស្ថាប័នរដ្ឋ ឯកជន និងទីកន្លែង​ដែល​ងាយកើ

គោលបំណងទី២៖ ផ្តល់ និងផ្សព្វផ្សាយព័ត៌មាន​ទាក់ទង​ទៅនឹង​​អំពើ​ពុក​រលួយ​​ក្នុង​ចំណោម​សាធារណជន

សកម្មភាពគោល

១. បង្កើតនិងអនុវត្តកម្មវិធីអប់រំសហគមន៍និងវេទិកាសាធារណៈ
២. បង្កើត និងអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃប្រសិទ្ធភាពកម្មវិធីអប់រំសហគមន៍
៣. តាក់តែង បង្កើត បោះពុម្ព បិទផ្សាយ និងចែកចាយឯកសារអប់រំ (ខិតប័ណ្ណ ព្រឹត្តិប័ត្រ បដា ៘)
៤. បង្កើតគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ
៥. សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើបាឋកថា
៦. បង្កើតសារមន្ទីរ និងបណ្ណសារដ្ឋានប្រឆាំងអំពើពុករលួយ

សូចនាករអនុវត្តការងារ

១. មានកម្មវិធីអប់រំសហគមន៍ និងវេទិកាសាធារណៈត្រីមាសទីមួយឆ្នាំ ២០១១
២. ត្រួតពិនិត្យប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃប្រសិទ្ធភាពកម្មវិធីអប់រំសហគមន៍រៀងរាល់ឆ្នាំ
៣. មានឯកសារអប់រំសម្រាប់បិទផ្សាយ និងចែកចាយដល់ប្រជាពលរដ្ឋគ្រប់ខេត្ត រាជធានី
៤. មានគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយនៅមុនដំណាច់ឆ្នាំ ២០១១
៥. មានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សានានា ដើម្បីធ្វើបាឋកថាជារៀងរាល់ឆ្នាំ
៦. មានសារមន្ទីរ និងបណ្ណសារដ្ឋាននៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយមុនដំណាច់ឆ្នាំ ២០១២

គោលបំណងទី៣៖ បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធអំពើពុករលួយដើម្បី​បណ្តុះស្មារតី និង​សីលធម៌ស្អាតស្អំទៅដល់សិស្ស និស្សិតពីកម្រិតបឋមសិក្សា ដល់ឧត្តមសិក្សា

សកម្មភាពគោល

១. សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីសិក្សា ដោយដាក់បញ្ចូលខ្លឹមសារប្រឆាំងអំពើពុករលួយ
២. រៀបចំបោះពុម្ពឯកសារសម្រាប់កម្មវិធីសិក្សា និងវគ្គបណ្តុះបណ្តាលគ្រូបង្គោលប្រឆាំងអំពើពុករលួយ
៣. តាមដាន និងវាយតម្លៃប្រសិទ្ធភាពកម្មវិធីសិក្សានេះ

សូចនាករអនុវត្តការងារ

១.១. មានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅដើមឆ្នាំ ២០១១
១.២.មានខ្លឹមសារប្រឆាំងអំពើពុករលួយនៅក្នុងកម្មវិធីសិក្សាពីកម្រិតបឋមដល់ឧត្តមសិក្សា
មុនឆ្នាំ២០១៥ ២.១. មានឯកសារសម្រាប់កម្មវិធីសិក្សានៅឆ្នាំ ២០១២
២.២. មានវគ្គបណ្តុះបណ្តាលគ្រូបង្គោលនៅឆ្នាំ ២០១២
៣. មានប្រព័ន្ធតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៅមុនពាក់កណ្តាលឆ្នាំ ២០១៣

គោលបំណងទី៤៖​ ផ្សព្វផ្សាយជាសាធារណៈនូវសារប្រឆាំងអំពើពុករលួយ នៅក្នុងបណ្តាញផ្សព្វផ្សាយចម្រុះ និងតាមរយៈសង្គមស៊ីវិល

សកម្មភាពគោល

១.សិក្ខាសាលាផ្សព្វផ្សាយការប្រឆាំងអំពើពុករលួយជាមួយអ្នកសារព័ត៌មាន និងសង្គមស៊ីវិល
២. បង្កើតឈុត (Spot) អត្ថបទបំផុសផ្សព្វផ្សាយប្រឆាំង អំពើពុករលួយតាមប្រព័ន្ធផ្សព្វផ្សាយចម្រុះ (ទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី អ៊ីនធឺណែត ៘)
៣. ផលិតជាល្ខោននិយាយ និងខ្សែភាពយន្តភាគ ដោយបង្កប់អត្ថន័យប្រឆាំងអំពើពុករលួយ ចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ និងផលិតជា CD VCD និង DVD
៤. សហការជាមួយក្រុមសិល្បៈ (តន្រ្តី កំប្លែង ចាប៉ី ៘) បញ្ចូលខ្លឹមសារអប់រំបង្ការទប់ស្កាត់ប្រឆាំងអំពើពុករលួយ

សូចនាករអនុវត្តការងារ

១.មានសិក្ខាសាលានេះមុនសិក្ខាសាលាជាតិប្រឆាំងអំពើពុករលួយ
២. មានសារប្រឆាំងអំពើពុករលួយនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយចម្រុះនៅមុនឆ្នាំ២០១៥
៣. មានល្ខោននិយាយ និងខ្សែភាពយន្តភាគក្នុងមួយឆ្នាំយ៉ាងតិចមួយរឿងយូរបំផុតនៅឆ្នាំ២០១៥
៤. មានការសម្តែងសិល្បៈដល់សហគមន៍ផ្ទាល់នៅរាជធានី ខេត្ត ដែលងាយកើតមានអំពើពុករលួយ មុនពាក់កណ្តាលឆ្នាំ ២០១១ និងជាបន្តបន្ទាប់

គោលបំណងទី៥៖ រៀបចំការប្រកួតប្រជែង និង​វេទិកាតុមូល ស្តីពីការ​ប្រឆាំង​​អំពើពុករលួយ ដើម្បីបំផុសចលនាមហាជន​អំពីសុចរិតភាព

សកម្មភាពគោល

១. រៀបចំការប្រកួតប្រជែង (ការជជែកវែកញែក ការនិពន្ធកំណាព្យ ពាក្យស្លោក អត្ថបទរឿងខ្លី ការគូររូបភាព ៘) នៅតាមរាជធានី ខេត្ត ដោយការប្រកួតប្រជែងថ្នាក់ជាតិកំណត់ធ្វើនៅរាជធានី
២. រៀបចំវេទិកាតុមូលតាមវិទ្យុ និងទូរទស្សន៍ ដោយអញ្ជើញ មន្រ្តីរាជរដ្ឋាភិបាល សង្គមស៊ីវិល អ្នកច្បាប់ មកចូលរួម

សូចនាករអនុវត្តការងារ

១.១. ការប្រកួតប្រជែងផ្តាច់ព្រ័ត្រថ្នាក់ជាតិមួយឆ្នាំម្តងនៅរាជធានី
១.២ មានវេទិកាពិភាក្សាដេញដោលតាម វិទ្យុ ទូរទស្សន៍
២. មានវេទិកាតុមូលតាមវិទ្យុ និងទូរទស្សន៍ មួយខែម្តង

គោលបំណងទី៦​៖ មានទិវាជាតិប្រឆាំងអំពើ​ពុក​រលួយ និងរៀបចំព្រឹត្តិ​ការណ៍​ពិសេស​ក្នុងថ្ងៃនោះ ដើម្បីពង្រីក និងពង្រឹង​ស្មារតី​ប្រឆាំងអំពើពុក​រលួយ​ដល់សាធារណជន

សកម្មភាពគោល

១. ស្នើសុំបង្កើតទិវាជាតិប្រឆាំងអំពើពុករលួយ
២. ប្រារព្ធទិវានេះដោយរៀបចំព្រឹត្តិការណ៍ពិសេសតាម រាជធានី ខេត្ត

សូចនាករអនុវត្តការងារ

១. មានទិវាជាតិមុនដំណាច់ឆ្នាំ២០១១
២. បន្ទាប់មក រៀបចំព្រឹត្តិការណ៍ពិសេសនៅរៀងរាល់ឆ្នាំ

យុទ្ធ​សាស្ត្រ​បង្ការ ទប់ស្កាត់

គោលបំណងទី១ ៖ ជំរុញការបង្ការ ទប់ស្កាត់អំពើពុករលួយតាមក្រសួងស្ថាប័នគោលដៅ

សកម្មភាពគោល

១. រៀបចំសិក្ខាសាលាជាតិប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីនាយករដ្ឋមន្ត្រី
២. សម្របសម្រួល និងផ្តល់អនុសាសន៍ទាក់ទងនឹងការរៀបចំក្រមសីលធម៌ និងបង្កើតផែនការសកម្មភាពតាមក្រសួងស្ថាប័នគោលដៅ

សូចនាករអនុវត្តការងារ

១.១. មានសិក្ខាសាលាជាតិនៅមុនដំណាច់ឆ្នាំ២០១០
១.២.ក្រសួងស្ថាប័នគោលដៅមានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយនៅមុនដំណាច់
ឆមាសទីមួយឆ្នាំ ២០១១
២.១. មានសិក្ខាសាលាបន្ទាប់ពីសិក្ខាសាលាជាតិ
២.២.សិក្ខាសាលាមានការចូលរួមពីតំណាងមកពីគ្រប់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ
របស់ក្រសួងស្ថាប័នគោលដៅ ២.៣. មានក្រមសីលធម៌ និងផែនការសកម្មភាពប្រឆាំងអំពើពុករលួយនៅតាមក្រសួងស្ថាប័នគោលដៅ នៅត្រឹមចុងឆ្នាំ២០១១

គោលបំណងទី២ ៖ ពង្រឹង និងតាមដាន​ការ​អនុវត្ត​​ផែនការសកម្មភាពប្រឆាំងអំពើពុករលួយរបស់ក្រសួងស្ថាប័នគោលដៅ

សកម្មភាពគោល

១. បង្កើត និងអនុវត្តយន្តការតាមដានការអនុវត្តផែនការសកម្មភាព តាមក្រសួងស្ថាប័នគោលដៅ
២. ពង្រឹង និងណែនាំការអនុវត្តផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅឱ្យមានប្រសិទ្ធភាព

សូចនាករអនុវត្តការងារ

១.១.មានយន្តការតាមដានបន្ទាប់ពីមានផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅ
១.២.ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅបន្ទាប់ពីត្រូវបានយក
មកអនុវត្ត ២. ពង្រឹង និងណែនាំការអនុវត្តផែនការសកម្មភាពក្រសួងស្ថាប័នគោលដៅជាប្រចាំ

គោលបំណងទី៣ ៖ ពិនិត្យតាមដានដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្មនៅតាមស្ថាប័នគោលដៅ

សកម្មភាពគោល

១. បង្កើត និងបណ្តុះបណ្តាលក្រុមការងារពិនិត្យ តាមដាន ដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្ម
២. រៀបចំ និងអនុវត្តនីតិវិធីសម្រាប់ពិនិត្យ ផ្តល់អនុសាសន៍ និងការធ្វើកំណត់ហេតុអំពីដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្ម

សូចនាករអនុវត្តការងារ

១.១. មានក្រុមការងារពិនិត្យតាមដានដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្មមុនដំណាច់ឆ្នាំ២០១១
១.២.មានការបណ្តុះបណ្តាលពិនិត្យតាមដានដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យានិងធ្វើលទ្ធកម្មជាប្រចាំបន្ទាប់ពីមានក្រុមការងារ
២. មានការត្រួតពិនិត្យ ផ្តល់អនុសាសន៍ និងកំណត់ហេតុអំពីដំណើរការចេញអាជ្ញាប័ណ្ណ ផ្តល់កិច្ចសន្យា និងធ្វើលទ្ធកម្មជាប្រចាំ

គោលបំណងទី៤ ៖ ផ្តល់ចំណាត់ថ្នាក់ និងរង្វាន់សុចរិតភាពសម្រាប់ការបំពេញការងារប្រឆាំង អំពើពុករលួយ​ជូនក្រសួងស្ថាប័នគោលដៅ

សកម្មភាពគោល

១. បង្កើត និងអនុវត្តប្រព័ន្ធសម្រាប់ផ្តល់ចំណាត់ថ្នាក់ និងរង្វាន់សុចរិតភាព
២. ផ្សព្វផ្សាយជាសាធារណៈពីលទ្ធផលនៃការវាយតម្លៃ

សូចនាករអនុវត្តការងារ

១.១. មានក្រុមវាយតម្លៃលក្ខណៈវិនិច្ឆ័យនៅចុងឆ្នាំ២០១១
១.២. ចេញរបាយការណ៍ចំណាត់ថ្នាក់ និងផ្តល់រង្វាន់សុចរិតភាពសម្រាប់ការងារប្រឆាំងអំពើពុករលួយរបស់ក្រសួងស្ថាប័ន
គោលដៅនៅចុងឆ្នាំ ២០១១
១.៣. ធ្វើការវាយតម្លៃមួយឆ្នាំម្តង ចាប់ពីឆ្នាំ២០១២
២. ផ្សព្វផ្សាយនៅគ្រប់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ

គោលបំណងទី៥ ៖ បង្កើត និងអនុវត្តប្រព័ន្ធ​ប្រកាស​​ទ្រព្យសម្បត្តិ និង​បំណុល​ប្រកបដោយប្រសិទ្ធភាព

សកម្មភាពគោល

១. បង្កើតទម្រង់ និងគោលការណ៍ណែនាំអំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល
២. ណែនាំក្រុមជនបង្គោល ឱ្យទទួលបន្ទុកការប្រកាសទ្រព្យ សម្បត្តិនិងបំណុលតាមក្រសួងស្ថាប័នគោលដៅ
៣. បង្កើត និងអនុវត្តនីតិវិធីប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុល
៤. រៀបចំប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យប្រកាសទ្រព្យសម្បត្តិ និងបំណុល

សូចនាករអនុវត្តការងារ

១. មានទម្រង់ និងគោលការណ៍ណែនាំអំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅមុនដំណាច់ឆ្នាំ២០១០
២. ផ្តល់ការណែនាំក្រុមជនបង្គោលទទួលបន្ទុកការប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមក្រសួងស្ថាប័នគោលដៅ
៣. ចាប់ផ្តើមអនុវត្តការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីស្ថាប័នប្រឆាំងអំពើពុករលួយត្រូវបានបង្កើតឡើង
៤. មានប្រព័ន្ធគ្រប់គ្រង និងរក្សាទិន្នន័យប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រឹមដើមឆ្នាំ២០១១

ព័ត៌មានថ្មីៗ