ផែនការសកម្មភាព

សេចក្ដីផ្ដើម

ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយត្រូវបានឡាយព្រះហស្តលេខានិងប្រកាសឱ្យប្រើជាផ្លូវការនៅ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១០ ។ យ៉ាងយូរបំផុត ៦ ខែបន្ទាប់ពីការប្រកាសនេះ ស្ថាប័នប្រឆាំងអំពើពុករលួយត្រូវ​បង្កើតឡើង រួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនិងអង្គភាពប្រឆាំងអំពើពុករលួយ។ យោងតាមមាត្រា ១០ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានភារកិច្ច ក្នុងចំណោមភារកិច្ចផ្សេងៗ​ទៀត កសាងយុទ្ធសាស្ត្រ និងនយោបាយប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុករលួយ (ផែនការយុទ្ធសាស្ត្រប្រយុទ្ធ ប្រឆាំងអំពើពុករលួយ)។ ក្នុងមាត្រាទី ១៣ អង្គភាពប្រឆាំងអំពើពុករលួយមានភារកិច្ច ក្នុងចំណោម ភារកិច្ចផ្សេងៗទៀត ធ្វើការរៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាម យុទ្ធសាស្ត្រ និងនយោបាយដែលបានដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

ផែនការសកម្មភាពនេះ ត្រូវបានរៀបចំតាក់តែងឡើងបន្ទាប់ពីការអនុម័តនិងដាក់ឱ្យអនុវត្តនូវផែនការ យុទ្ធសាស្ត្រជំហានទីមួយ ឆ្នាំ២០១១-២០១៥ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលនយោបាយ បេសកកម្ម គោលដៅ យុទ្ធសាស្ត្រ គោលបំណងនិងសកម្មភាពគោល ដែលមានចែងនិងដាក់ចេញនៅក្នុងផែនការយុទ្ធសាស្ត្រ ជំហានទីមួយ ឆ្នាំ២០១១ – ២០១៥ ។

សេចក្ដី​សន្និដ្ឋាន

ផែនការសកម្មភាពនេះបានរំលេចចេញនូវសកម្មភាពលម្អិតនានាដែលចាំបាច់ត្រូវធ្វើដើម្បីសម្រេច បាន ​ប្រកបដោយប្រសិទ្ធភាព និងជោគជ័យនូវសកម្មភាពគោលនានាដែលមាន ក្នុងផែនការយុទ្ធសាស្ត្ររបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។ អាស្រ័យដោយអង្គភាពប្រឆាំងអំពើពុករលួយទើបត្រូវបានបង្កើត ឡើង អង្គភាពមានការងារជាច្រើនដែលត្រូវបំពេញដើម្បីសម្រេចឱ្យបាននូវបេសកកម្មរបស់ខ្លួន ។ ក្នុងន័យម្យ៉ាង ផែនការសកម្មភាពនេះហាក់ដូចជាមានមហិច្ឆតាបន្តិច ដោយសារតែបានកំណត់នូវ សកម្មភាពជាច្រើនក្នុងពេលដ៏ខ្លីដែលមានលក្ខណៈប្រជែងក្នុងពេលតែមួយ ស្មុគស្មាញ ប្រទាក់ក្រឡា ដែលតម្រូវឱ្យអង្គភាពធ្វើការជំរុញការអនុវត្តឱ្យបានរហ័ស ច្បាស់លាស់ និងទាន់ពេល ដើម្បីជាការតម្រង់ ទិសអង្គភាព ក៏ដូចជាស្ថាប័នទាំងមូលឱ្យស្ថិតនៅលើមាគ៌ាជោគជ័យ ។

ក្នុងន័យម្យ៉ាងទៀត ផែនការ សកម្មភាពនេះ គឺជាសក្ខីភាពនៃការប្តេជ្ញា និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់ អង្គភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ។ ជាមួយនឹងឆន្ទៈមោះមុតពីសំណាក់ថ្នាក់ដឹកនាំ និង មន្ត្រីរបស់អង្គភាពព្រមជាមួយការគាំទ្រពីក្រុមប្រឹក្សាជាតិ យើងសង្ឃឹមថា នឹងអាចសម្រេចបាននូវការ អនុវត្តប្រកបដោយប្រសិទ្ធភាព និងជោគជ័យ នូវផែនការសកម្មភាពនេះ ៕

ផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ

ព័ត៌មានថ្មីៗ